លោកជំទាវ NGO THI THANH HANG អនុលេខាធិការគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ នារសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៥ ក្រោយពីបានបញ្ចប់ទស្សនកិច្ចការងារនៅប្រទេសកម្ពុជា។
ជូនដំណើរត្រឡប់ទៅមាតុភូមិវិញ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តមប្រាក់ ថៃស៊ាង អភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី រាជការសាលារាជធានីភ្នំពេញ ជាច្រើនរូបទៀត។