ខេត្តស្ទឹងត្រែងប្រារព្ធពិធីអបអរសាទរលើកទី ១៥២ ទិវាពិភពលោកកាកបាតក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ” កម្លាំងមនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព”


នៅខេត្តស្ទឹងត្រែងថ្ងៃទី ១២ ខែ​ ឧសភា ឆ្នំា ២០១៥ សាខាកាកបាតក្រហមកម្ពុជាខេត្តបានប្រារព្ធពិធី ខួបលើកទី ១៥២ ទិវាពិភពលោកកាកបាតក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កម្លាំង​មនុ​ស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព ក្រោមអធិបតីភាព ឯកឧត្តម លូ រ៉ាមឹន អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម បណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាតក្រហមខេត្តស្ទឹងត្រែង ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនំា មន្រ្តីរាជការ សប្បុរសជននានា នៅក្នុងខេត្តជាង ២០០នាក់ ។

ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្ត និង ជាប្រធានគណះកម្មាធិការ សាខាកាកបាតក្រហម​ខេត្តស្ទឹងត្រែង បានមានប្រសាសថា៖ ទិវាកាកបាតក្រហមឆ្នាំនេះ បានប្រារព្ធក្រោមប្រធានបទ កម្លាំង​មនុ​ស្ស​ធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព “ ដែលជាការបង្ហាញអោយឃើញពីកំលំាងចូលរួមរបស់​យើង​ទំាងអស់​គ្នាក្នុងការ​ធ្វើ​ស​ កម្ម​ភាព​សង្រ្គោះជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះទំាងឡាយ ជាពិសេស ចាស់​ជរា​គ្មានទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ស្រ្តីមានផ្ទៃពោះ ទារក កុមារ​មាន​បញ្ហា​សុខភាព ។ល។

ឯកឧត្តម​ កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយសសាខា កាក បាត​ក្រហមខេត្តស្ទឹងត្រែងនឹងឯកឧត្តមលូ រ៉ាមឹន អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ នឹងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាៈ សកម្មភាពកាកបាតក្រហម គឺជាកា​បង្ហាញអោយ ឃើញ​ពីកំលំាងមនុស្សធម៌ដែលឈានមុខក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដែលជួបការ​លំបាក ប្រជា ពលរដ្ឋងាយរងគ្រោះ និងជនរងគ្រោះ​ដោយមិនរើសអើងជាតិសាសន៍ធ្វីឡើយ ។

ឯកឧត្តម មានប្រសាសន៍បន្តថាៈ កាកបាតក្រហមខេត្តត្រូវតែពង្រឹង កំលាំងរបស់ខ្លួន និង​អនុវត្ត​ការ​ងារមនុស្សធម៌អោយមានប្រសិទ្ធិភាព និងមាននិរន្តរភាព ហើយសកម្មភាពសង្រ្គោះក្នុងកិច្ចការ អនុវត្តន៍​កិច្ច​ការសង្រ្គោះ ត្រូវធ្វើអោយចំទិសដៅ ពិសេសគឺអ្វីៗដែលត្រូវជួយអោយដល់ដៃជនរងគ្រោះពិត ប្រាកដ មិន​ត្រូវប្រកាន់នូវបក្សពួកនិយម នោះឡើយ ។ ស្របតាមចក្ខុវិស័យ របស់ចលនាកាកបាតក្រហម អឌ្ឍចន្ទ​ក្រហមអន្តរជាតិដែលបានដាក់ចេញនូវប្រធានបទ ” កម្លាំង​មនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព “ ដោយ​​​​​ឆ្លុះបញ្ចំាង អំពី ការបំ​ពេញតួនាទីដ៍មានសារៈសំខាន់ ទៅតាមបរិបទជាតិ អន្តរជាតិ ដើម្បីនឹង​ទទួល​បាន​ជោគជ័យថ្មីៗបន្ថែម ទៀត ក្នុងការបម្រើនូវ សកម្មភាពមនុស្សធម៌ និងដោយប្រកាន់យ៉ាងខ្ជាប់​នូវ​គោល​ការណ៍គ្រឹះទំាង ៧របស់ ចលនា​កាកបាតក្រហម អឌ្ឍចន្ទក្រហម និងទៅតាមវិស័យស្នូលទំាង ៤ នៃ​យុទ្ធ​សាស្រ្ត ២០១១- ២០២០ របស់កាកបាតក្រហមកម្ពុជា នោះគឺការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំថែ​ទំា ​សុខភាពតាមសហគមន៍ ការលើកកំពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហឹង្សា និងការ អភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន ដើម្បីរួមចំណែក ជាមួយ​រាជរដ្ឋាភិបាលកាត​បន្ថយភាពក្រីក្រ និងជួយដល់ជន រងគ្រោះ និង ជនងាយរងគ្រោះនៅគ្រប់ទីកន្លែងក្នុងគ្រប់កាលៈទេសៈ “ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាតក្រហមកម្ពុជា”” រួមកំលំាងគ្នាដើម្បីមនស្សធម៌”និង”វប្បធម៌​ចែក​រំលែកចាប់ផ្តើមពីខ្ញុំ “

សូមបញ្ជាក់ថាៈ ក្នុងពិធីខួបលើកទី ១៥២ ទិវាពីភពលោកកាកបាតក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កម្លាំង​មនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព “ នៅខេត្តស្ទឹងត្រែងនេះ​ប្រមូលបាន​ថវិកាពីសប្បុរសជននានា មានចំនួន៥៧,៧៣៥,០០០ រៀល និងប្រាក់ដុល្លាចំនួន ១៥,៨៨០-$ សំរាប់​បំរើ​ការងារមនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ ពិសេសគឺត្រៀមបំរើអោយការងារសង្គ្រោះ​ដោយសា​គ្រោះ​មហន្តរាយផ្សេងៗរួមមានៈ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ រងគ្រោះដោយសារទឹកជំនន់នឹងរងគ្រោះផ្សេងៗ ផងដែរ ។

11118530_1598251450422529_1638053469_n 11121897_1598250897089251_770261182_n 11124893_1598250900422584_1943651092_n 11216089_1598250917089249_2017249909_n 11216187_1598251453755862_1883578127_n 11258597_1598251483755859_1400476638_n 11258967_1598250940422580_1324525723_n 11262920_1598251463755861_713007595_n